កូតតូ ត្រូវបានគេបង្កើតនិងជម្រុញឲ្យក្លាយជាផលិតផលអន្តរជាតិដោយសារតែផលិតផលឥដ្ឋការ៉ូនិងសម្ភារៈអនាម័យជាយូរយារណាស់មកហើយ។
ផលិតផល កូតតូ គឺជាលទ្ធផលនៃការវិនិយោគដ៏ច្រើននៅក្នុងវិស័យបច្ចេកវិទ្យាផលិតកម្មត្រួសត្រាយផ្លូវនិងការស្រាវជ្រាវប្រកបដោយវិសាលភាពដែលអនុញ្ញាតឱ្យយើងយល់ដឹងកាន់តែច្បាស់និងឆ្លើយតបទៅនឹងឥរិយាបថនិងវប្បធម៌របស់អ្នកប្រើប្រាស់នៅតាមតំបន់នីមួយៗនៃពិភពលោក។ គោលជំហររបស់យើងគឺដើម្បីក្លាយជាអ្នកដែលមានទំនួលខុសត្រូវក្នុងឧស្សាហកម្មផលិតការ៉ូនិងសម្ភារៈបន្ទប់ទឹក។ មហិច្ឆតាបែបនេះនឹងធ្វើឱ្យយើងក្លាយជាម៉ាកយីហោដែលតែងតែផ្តល់ភាពពេញចិត្តដល់អតិថិជន។