Download เอกสาร

CERTIFICATIONS

ការអភិវឌ្ឍន៍ប្រកបដោយចេរភាព

កូតតូ គឺជាឧស្សាហកម្មដំបូងគេដែលត្រូវបានប្រមើលមើលវែងឆ្ងាយអំពីសារៈសំខាន់នៃវិញ្ញាបនប័ត្រស្តង់ដារអន្តរជាតិនៅក្នុងប្រទេសថៃ។ យើងផ្តោតជាសំខាន់ទៅលើស្ដង់ដាផលិត, គុណភាពផលិតផល, ការយកចិត្តទុកដាក់ដល់បរិស្ថាន, ស្ដង់ដាផលិតផលនាំចេញ...។ល។ ផលិតផលនានារបស់កូតតូសុទ្ធតែទទួលបាននូវការពិនិត្យគុណភាពមុននឹងធ្វើការនាំចេញទៅលក់លើទីផ្សារ។ ផលិតផលកូតតូបានទទួលការធានារ៉ាប់រង និងលិខិតបញ្ជាក់ពីវិទ្យាសា្ថនជាច្រើនដែលមានស្លាកសញ្ញានៃភាពជឿទុកចិត្ត។

ស្ដង់ដាអន្តរជាតិ

ជំហានឆ្ពោះទៅកាន់ការប្រកួតប្រជែងតាមលក្ខណៈស្ដង់ដាអន្តរជាតិ។

SCG Eco Value

ស្លាកសញ្ញាបរិស្ថានដែលបានប្រកាសដោយខ្លួនឯងអំពីផលិតផលនិងសេវាកម្មរបស់អេសស៊ីជីមានលក្ខណៈស្របតាមស្តង់ដារ ISO 14021។

Water Mark

វិញ្ញាបនប័ត្រស្តង់ដាឧស្សាហកម្មសម្រាប់ផលិតផលអនាម័យនិងផលិតផលដែលទាក់ទងនឹងប្រព័ន្ធទឹកពីស្តង់ដារអូស្ត្រាលីលីមីតធីតប្រទេសអូស្ត្រាលី។

Water Efficiency Labeling and Standard (WELS) Scheme

សញ្ញាផ្ដាយដែលបង្ហាញពីការសន្សំសំចៃទឹកបានទទួលការធានាដោយរដ្ឋាភិបាលអូស្រ្តាលី។

BPS

កូតតូ​ ត្រូវបានទទួលស្គាល់ដោយការិយាល័យស្តង់ដាផលិតផលពីប្រទេសហ្វីលីពីនដែលជាស្លាកសញ្ញានៃស្តង់ដាគុណភាពរបស់ហ្វីលីពីន ឬ PS Mark ក្នុងការសម្គាល់គុណភាពផលិតផល។ PS Mark ជាកម្មសិទ្ធិម៉ាកសម្គាល់ស្តង់ដាគុណភាពរបស់ហ្វីលីពីន។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនដល់ផលិតផលទាំងឡាយណាដែលអាចបំពេញលក្ខណៈវិនិច្ឆ័យ និងនៅតែបន្តការអភិវឌ្ឍន៍តទៅទៀតបាន។

MS SIRIM

វត្តមាននៃស្ដង់ដាម៉ាឡេស៊ី (MS) ឬទំនាក់ទំនងទៅនឹងផលិតផល គឺជាការធានាថាទំនិញត្រូវបានផលិតឡើងក្រោមប្រព័ន្ធនៃការត្រួតពិនិត្យត្រឹមត្រូវនិងការធ្វើតេស្ត ក្នុងកំឡុងពេលផលិត និងមានការរួមបញ្ចូលការត្រួតពិនិត្យជាប្រចាំរបស់ក្រុមពិនិត្យគុណភាព ដែលមានជំនាញនិង មានវិញ្ញាបនប័ត្រ លើការគូសវាសនៃការរចនា SIRIM ដើម្បីធានានូវការអនុលោមតាមបទដ្ឋានម៉ាឡេស៊ី។

CARBON LABEL

ស្លាកសញ្ញាកាបូនគឺជាស្លាកសញ្ញាពាណិជ្ជកម្មមួយដែលមាននៅលើទំនិញនិងផលិតផល ដើម្បីឲ្យអតិថិជនបានស្គាល់អំពីបរិមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅទូទាំងវដ្តជីវិតរបស់ផលិតផល។ ស្លាកសញ្ញានេះនឹងជួយអតិថិជនធ្វើការសម្រេចចិត្តក្នុងការទិញនិងលើកទឹកចិត្តដល់ការកែសម្រួលបច្ចេកវិទ្យាផលិតកម្មរបស់ប្រតិបត្តិករឱ្យក្លាយជាមិត្តរបស់បរិស្ថាន។ សំខាន់ជាងនេះទៀតវិធីសាស្រ្តបែបនេះក៏ជួយបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារសាកលសម្រាប់យីហោ។ បច្ចុប្បន្ននេះប្រទេសជាច្រើនក៏បានអនុវត្តស្លាកសម្គាល់កាបូន មានជាអាទិ៍ ចក្រភពអង់គ្លេស បារាំង កាណាដា ស្វីសហ្សឺឡេន និងកូរ៉េ ជាដើម។

LEED

ផលិតផលច្នៃប្រឌិតរបស់យើងបម្រើឲ្យស្ថាបត្យកម្មប្រកបចេរភាព ស្ថិតនៅក្រោម LEED

LEED គឺជាប្រព័ន្ធផ្តល់ចំណាត់ថ្នាក់ដែលមានប្រជាប្រិយភាពនិងប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោកដើម្បីវាយតម្លៃពីការប៉ះពាល់ផ្នែកបរិស្ថាននិងសំណង់។ LEED ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាអាគារបៃតងរបស់អាមេរិក(USGBC)។ LEED មានគោលបំណងបង្កើនការប្រើប្រាស់ធនធានសំណង់ប្រកបដោយប្រសិទ្ធភាពដូចជាថាមពលទឹកនិងសម្ភារៈសំណង់ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះគ្រប់ដំណាក់កាលនៃវដ្តជីវិតរបស់អាគារ (ការជ្រើសរើសទីតាំង, ការរចនា, ការសាងសង់ ប្រតិបត្ដិការ ការថែទាំនិងការកំទេចចោល)។

ដោយមានការទទួលបានវិញ្ញាបនបត្រ LEED អាគារត្រូវពង្រឹងគុណភាពនិងទំនុកចិត្តដើម្បីឈានដល់ចំណុចជាក់លាក់មួយនៅលើប្រព័ន្ធចំណាត់ថ្នាក់។ លក្ខណៈវិនិច្ឆ័យនៃប្រព័ន្ធចំណាត់ថ្នាក់បែងចែកជា​៧ ទិដ្ឋភាពសំខាន់ៗ៖

Regional Priority

រកទិញបានតែនៅសហរដ្ឋអាមេរិក

LEED មានកម្រិតវិញ្ញាបនប័ត្រចំនួន៤ ដោយអាស្រ័យលើពិន្ទុសរុបដែលគម្រោងសាងសង់បានប្រមែប្រមូល។ កម្រិតបញ្ជាក់ខ្ពស់បញ្ជាក់ថាអាគារមួយមានប្រសិទ្ធភាពនិងមាននិរន្តភាព។

កំរិតវិញ្ញាបនបត្រ
ពិន្ទុ
បានពញ្ជាក់
40-49
ប្រាក់
50-59
មាស
60-79
ផ្លាទីន
80-110

លើសពីនេះទៀត ដំណើរការបញ្ជាក់មិនមានភាពសាំញ៉ាំ។ LEED ក៏បានបែងចែកវិញ្ញាបនប័ត្រទៅជាប្រភេទផ្សេងៗដូចជា LEED សម្រាប់ការសាងសង់និងជួសជុលធំៗ។ LEED សម្រាប់អគារដែលមានស្រាប់ ប្រតិបត្តិការនិងថែទាំ LEED សម្រាប់ផ្ទៃក្នុងពាណិជ្ជកម្ម LEED សម្រាប់ស្នូលនិងសំបក LEED សម្រាប់អភិវឌ្ឍភូមិភាគ LEED សម្រាប់សាលារៀន លក់រាយ ថែទាំសុខភាពនិង LEED សម្រាប់ផ្ទះ។

"តើ SCG រួមចំណែកដល់ LEED យ៉ាងដូចម្តេច?

កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលរួមចំណែកដល់អាគារដែលមិនប៉ះពាល់ដល់បរិស្ថានគឺ សម្ភារៈសំណង់និងផលិតផលដែលជាមិត្តដល់បរិស្ថាន។ ដើម្បីជាមធ្យោបាយក្នុងការបង្ហាញអំពីការយកចិត្តទុកដាក់របស់យើងលើបញ្ហានេះនិងដើម្បីបង្ហាញពីទស្សនៈរបស់យើងស្តីពីកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍអគារដែលមិនប៉ះពាល់ដល់បរិស្ថាន អេសស៊ីជីបានចូលរួមជាសមាជិកនៃក្រុមប្រឹក្សាអគារបៃតងអាមេរិក (USGBC) ដែលជាអង្គការលំដាប់ថ្នាក់ពិភពលោក សង្កត់ធ្ងន់ទៅលើការគាំទ្រអគារប្រភេទនេះ។។ អេសស៊ីជីក៏បានរួមចំណែកដល់ LEED តាមរយៈការជួយស្វែងរកព័ត៌មានផលិតផលសំខាន់ៗសម្រាប់ពិន្ទុដ៏ល្អបំផុតនៅពេលដែលត្រូវបានពិចារណាដោយលក្ខណៈវិនិច្ឆ័យ LEED:

SS

Sustainable Site

តំបន់ប្រកបដោយនិរន្តភាពមានផលប៉ះពាល់តិចជាងមុនដល់កន្លែងសាងសង់ ជួយកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន បង្កើនតំបន់បៃតងកាត់បន្ថយទឹកជំនន់ បន្ថយបាតុភូតកោះឡើងកម្ដៅ និងជាតិពុល។ អេសស៊ីជីក៏ជាទីតាំងសំខាន់នៅលើ SS ពីព្រោះភាគច្រើននៃផលិតផល SCG ជួយបង្កើនតំបន់បៃតងកាត់បន្ថយទឹកជំនន់ និងកាត់បន្ថយបាតុភូតនៅលើកម្តៅកោះ។

WE

Water Efficiency

ប្រសិទ្ធិភាពនៃការកាត់បន្ថយបម្រើបម្រាស់ទឹក តម្រូវឲ្យមានបំពង់ទឹកភ្ជាប់ទៅតំបន់ស្ថាបត្យកម្ម។ កាត់បន្ថយការប្រើប្រាស់ទឹកបំពង់តាមរយៈការលាងសំអាតបង្គន់ និង ការប្រើប្រាស់ទឹកនៅក្នុងអគារ។ ជាមួយគ្នានេះផលិតផល SCG ត្រូវបានរចនាឡើងជាពិសេសសម្រាប់ការប្រើប្រាស់ទឹកទាប និងមុខងារដែលមានគុណភាពខ្ពស់។ ជាលទ្ធផលផលិតផលរបស់យើងបានបំពេញតម្រូវការបានយ៉ាងល្អឥតខ្ចោះ។

EA

Energy & Atmosphere

ថាមពលនិងបរិយាកាសបានជម្រុញឲ្យមានការកាត់បន្ថយការប្រើថាមពលនៃអគារ។ ការលើកទឹកចិត្តឲ្យមានការប្រើប្រាស់ថាមពលកកើតឡើងវិញដោយបានរៀបចំឲ្យមានការត្រួតពិនិត្យ ការប្រើប្រាស់ថាមពលក្នុងអគារ ដូចជាទូទឹកកកដែលប្រើថាមពលតិច និងការទិញថាមពលពីរោងចក្រថាមពលដែលបញ្ជាក់ថាវាជាផលិតថាមពលពីថាមពលកកើតឡើងវិញ។ SCG ក៏ដូចជា LEED បានផ្តល់អាទិភាពលើបញ្ហាថាមពលក្នុងរយៈពេលយូរ។ ដូច្នេះផលិតផល និងស្ថាបត្យកម្មរបស់ក្រុមហ៊ុនទាំងពីរត្រូវបានផលិតឡើង ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងផ្តល់បរិយាកាសរីករាយដល់មនុស្សទូទៅក្នុងពេលតែមួយ។

MR

Material & Resources

សម្ភារៈ និងធនធានមានការរៀបចំទុកដាក់នៅទីតាំងផ្សេងៗគ្នា កាកសំណល់សម្រាប់ការកែច្នៃប្រើប្រាស់ឡើងវិញក្នុងអគារ ឬមួយផ្នែកទៀតគឺការកាត់បន្ថយសំណល់ពីការសាងសង់ ដោយប្រើប្រាស់សម្ភារៈកែច្នៃប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។ ការប្រើប្រាស់សម្ភារៈជំនួស ព្រមទាំងការប្រើប្រាស់ឈើពីតំបន់ដែលទទួលស្គាល់ដោយក្រសួងកសិកម្ម។ ការប្រើប្រាស់ប្រភពធនធានធម្មជាតិសម្រាប់ការផលិតសម្ភារៈជាប្រចាំ គឺជាទស្សនវិស័យអាជីវកម្មមួយរបស់ SCG។ ដូច្នេះការគាំទ្រការប្រើប្រាស់សម្ភារៈក្នុងស្រុកនិងការស្វែងរកចំណេះដឹងអំពីការកែច្នៃសម្ភារៈដើម្បីប្រើប្រាស់ឡើងវិញទៅក្នុងការអភិវឌ្ឍន៍ផលិតផល ព្រមទាំងរក្សាគុណភាពសម្ភារៈឲ្យមានគុណភាពខ្ពស់ត្រូវបានអនុវត្តនិងអភិវឌ្ឍដោយ SCG ជារៀងរហូតមក។ ទាំងអស់នេះគឺជាការអនុលោមតាមលក្ខណៈវិនិច្ឆ័យ LEED's MR។