GREEN VISION & INNOVATION

ចក្ខុវិស័យបៃតងនិងស្លាកសញ្ញានិរន្តរភាព

GREEN VISION & INNOVATION

ក្រុមហ៊ុនកូតតូ បានផ្តល់ជូននូវផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ឧទាហរណ៍ផលិតផលពីម៉ាក ECO COTTO ជាផលិតផលពីការផលិតឬការប្រើប្រាស់ដែលមិនប៉ះពាល់ដល់បរិស្ថានជាពិសេសផលិតផលដែល SCG បានបញ្ជាក់ដោយស្លាក SCG eco។ ក្រុមហ៊ុនអេសស៊ីជីត្រូវបានគេចាត់ទុកថាជាសាជីវកម្មដំបូងគេរបស់ប្រទេសថៃដែលផ្តល់នូវស្លាកសញ្ញាបញ្ជាក់ពីផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន។ ផលិតផលឬសេវាកម្មដែលមានស្លាក “ SCG eco” គឺជាផលិតផលតែមួយជាមួយដំណើរការផលិតពិសេសដើម្បីកាត់បន្ថយឥទ្ធិពលបរិស្ថានឱ្យបានច្រើនតាមដែលអាចធ្វើបាននិងច្រើនជាងផលិតផលធម្មតាផ្សេងទៀត។ លើសពីនេះទៀតផលិតផលទាំងនេះត្រូវតែគោរពតាម ISO 14021 ហើយត្រូវឆ្លងកាត់ការពិនិត្យនិងការអនុមត្តិពីក្រុមប្រឹក្សាភិបាល SCG។

"ផលិតផលទាំងឡាយណាដែលបានបញ្ជាក់ដោយ" SCG eco " ផលិតផលនោះ គឺស្ថិតនៅក្រោមការចែកចាយរបស់ ECO COTTO ឧទាហរណ៍ដូចជា

លើសពីនេះទៅទៀត កូតតូ ក៏បានយកចិត្តទុកដាក់ចំពោះដំណើរការផលិតកម្មក្នុងការការពារបរិស្ថាននិងដំណើរការផលិតផលឲ្យមានប្រសិទ្ធភាពផងដែរ។ ជាលទ្ធផល កូតតូ បានក្លាយទៅជាស្លាកយីហោដំបូងគេដែលទទួលបានស្លាកយីហោកាត់បន្ថយឧស្ម័នកាបូនិក សម្រាប់ឥដ្ឋការ៉ូ សម្ភារៈបន្ទប់ទឹក និងរ៉ូប៊ីណេផងដែរ។ លើសពីនេះទៀត កូតតូក៏ជាយីហោទីមួយផងដែរ ដែលផលិតរ៉ូប៊ីណេឆ្លងកាត់ប្រព័ន្ធ TIS រួមទាំងមានការកំណត់ទម្ងន់នៃលោហធាតុ និងកាកសំណល់ធៀបទៅនឹងរាងកាយរបស់មនុស្ស។