ក្រុមហ៊ុន SCG ចាប់ផ្តើមដំណើរការកាលពីឆ្នាំ 1979 ហើយបានចាប់ផ្តើមផលិតក្បឿងសម្រាប់ការនាំចេញទៅអឺរ៉ុបទ្វីបអាមេរិកនិងជប៉ុន។ នេះគឺជាម៉ាកដើមនៃម៉ាក កុតតូ ដែលបានដំណើរការអាជីវកម្មនៃក្បឿងសេរ៉ាមិចរហូតមកដល់សព្វថ្ងៃ។
នៅឆ្នាំ ១៩៨៤ និង ១៩៨៧ ក្រុមហ៊ុន COTTO និង TOTO (ជប៉ុន) ដែលជាក្រុមហ៊ុនផ្ដាច់មុខ បានឈានមុខគេលើពិភពលោកក្នុងការផលិតសម្ភារៈអនាម័យ។ ក្រុមហ៊ុនបានរួមដៃគ្នាផលិតនិងចែកចាយសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹកអនាម័យ ក៏ដូចជាក្បាលបិទបើកទឹកដែលមានគុណភាពខ្ពស់ប្រកប ដោយ
សោភ័ណភាព។
ក្នុងឆ្នាំ២០០៩ ស្ទូឌីយោកូតតូត្រូវបានបង្កើតឡើងជាលើកដំបូង ដែលជាកន្លែងមួយប្រកបដោយខ្សែសង្វាក់ពេញលេញនៃផលិតផលការ៉ូ សម្ភារៈបន្ទប់ទឹកនិងគ្រឿងរ៉ូប៊ីណេ។ ផលិតផលទាំងនេះជាដំណោះស្រាយឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តខុសៗគ្នាស្របតាមតម្រូវការរបស់អតិថិជន។