បរិយាកាសដែលអាចទាក់ទាញមនុស្សគ្រប់រូបបាន ដោយបង្ហាញពីទំនុកចិត្តរបស់លោកអ្នកតាមរយៈផ្កាស្រស់ស្អាតជាច្រើនប្រភេទ។
បន្ទប់ទឹកស្ថិតក្នុងបរិយាកាសដែលគួរឲ្យទាក់ទាញ តុបតែងបន្ទប់ទឹកដោយឥដ្ឋការ៉ូពណ៌ស្រាលៗលាយជាមួយពណ៌ក្រហមស្រស់និងខ្មៅ ហាយឡាយដោយឥដ្ឋការ៉ូរូបផ្កា។ ឥដ្ឋការ៉ូផ្កាមានច្រើនរូបបែបដើម្បីជ្រើសរើសព្រមទាំងមានការសម្រិតសម្រាំងដើម្បីឲ្យស៊ីគ្នានឹងឥដ្ឋការ៉ូដែលមានពណ៌ក្រឡែតៗបានយ៉ាងសក្ដិសម។ចំណែកការ៉ូដែលមានពណ៌ស្រទន់ជួយឲ្យបន្ទប់ទឹកកាន់តែភ្លឺស៊ីគ្នាជាមួយជញ្ជាំងបន្ទប់ទឹក ព្រមទាំងបង្កប់នូវសេចក្តីសុខ ពណ៌ដែលរៀបប្រៀបដូចជាក្ដារអុក។