បណ្តែតអារម្មណ៍ទៅតាមរស្មីព្រះអាទិត្យអស្ដង្គតព្រមទាំងមន្តស្នេហ៍នៃធម្មជាតិដែលវិលវល់ជានិច្ចកាល។
មានភាពកក់ក្តៅ នឹងអាចបន្ធូរអារម្មណ៍តាមបែបបន្ទប់ទឹក ខោនទ្រី ដោយមន្តស្នេហ៍ឈើធម្មជាតិ បញ្ចេញមកតាមរយៈការ៉ូក្រយ៉ៅឈើពណ៌ចាស់និងខ្ចីប្រៀបដូចជាបានឆ្លងកាត់ពេលវេលាមកជាយូរមកហើយ ត្រូវបានគេយកមកតុបតែងបន្ទប់ទឹកទាំងកម្រាលបាតនិងជញ្ជាំងយ៉ាងសក្តិសមឥតខ្ចោះ។ មានអាងលាងដៃ ធ្នើដាក់ឥវ៉ាន់ រួមទាំងស៊ុមដាក់កញ្ចក់ធ្វើអំពីឈើ។ បន្ថែមសម្រស់ឲ្យផ្ទៃបន្ទប់ដោយក្លិនធម្មជាតិតាមរចនាបទម្ចាស់ស្រុក តុបតែងបន្ថែមដោយផើងផ្កា និងសម្ភារៈលម្អបន្ទប់ទឹកពណ៌ក្រហម ប្រៀបប្រដូចនឹងការបន្ធូរអារម្មណ៍នាពេលសុរិយាអស្តង្គតដូច្នោះដែរ។